នៅថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៦ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារដឹកនាំដោយឯកឧត្តម យុង គឹមហ៊ាន នាយកប្រតិបត្តិសាខានិងអនុសាខាក្រុងព្រះវិហារបានចុះសាកសួរទុក្ខ និងនាំយកអំណោយ មនុស្សធម៌ចំនួន២គ្រួសារ ទី១ផ្តល់ជូនលោក តា ឆយ ឆែម អាយុ ៩០ ឆ្នាំ និងទី២ លោក អ៊ុយ នី មានជីវភាពខ្វះខាតមានជំងឺនៅភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ជាមួយគ្នានោះសាខាបាននាំយកសម្ភារផ្តល់ជូនក្នង ១ គ្រួសារទទួលបាន អង្ករ២៥គីឡូ មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ សារុង១ ក្រម៉ា១ ភួយ១ មុង១ ថវិកា៣០,០០០រៀល ដោយឡែកលោក ឆយ ឆែម ថវិកា ១០០,០០០ រៀល។