ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាលខេត្តព្រះវិហារ តែងតែយកចិត្តទុកដាក់ចំពោះមន្រ្តីរាជការ និងប្រជាពលរដ្ឋជានិច្ចកាល ហើយនារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះសពគ្រួសាររបស់មន្រ្តីសាលាខេត្ត ព្រមទាំងបាននាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត និងរបស់រដ្ឋបាលខេត្តទៅផ្តល់ជូនផងដែរ។