ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ – នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជាសេនាធិការចំរុះនៃខេមរភូមិន្ទ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានចូលរួមក្នុងកម្មវិធីព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងកងពលតូចលេខ៨ ស្ថិតនៅក្នុងឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយក្រុមវេជ្ជសាស្ត្រស្ម័គ្រចិត្តសម្តេចតេជោ ដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាទូរទស្សន៍បាយ័ន ។