ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញ ចុះចែកអំណោយជាសម្ភារៈ គ្រឿងឧបភោគបរិភោគរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បាទាខេត្ត ជូនប្រជាពលរដ្ឋ ក្រីក្រចំនួន ២៨៤ គ្រួសារ មកពីឃុំទាំង០៦ នៃស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។