នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ផ្ទះ០១ខ្នងបានប្រគល់ជូនគ្រួសារក្រីក្រ ដែលត្រូវភ្លើងឆេះកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦កន្លងទៅ នៅក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងអណ្តូងស្នប់ ចំនួន១៩អណ្តូង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋរស់នៅភូមិទាំង៧ ក្នុងឃុំ ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ សំអាត អគ្គនាយនៃអគ្គនាយកដ្ឋានគ្រប់គ្រង គ្រោះមហន្តរាយ នៃកាកបាទក្រហមកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងមានការចូលរួមពីប្រធានសមាជិកគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តជាច្រើនរូបទៀត។