សាលាខេត្តព្រះវិហារព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ងឹង សាត ដែលតុលាការខេត្តឃុំខ្លួននោះត្រូវបានតុលាការខេត្តសម្រេច ដោះលែងនៅក្រៅឃុំ ក្រោមកិច្ចសម្របសម្រួលដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងបាន ឧបត្ថម្ភ ជាថវិកាចំនួន ១.៤០០.០០០ រៀល ត្រូវបានប្រគល់ ជូនជនរងគ្រោះម្នាក់ ទៀត ឈ្មោះ ដៀប វណ្ណា ក្នុងឧិកាសដែល ឯកឧត្តម អភិបាលខេត្តព្រះវិហារអញ្ជើញជួបសំណេះ សំណាលដោះស្រាយបញ្ហាជាមួយរវាងប្រជាពលរដ្ឋដែលរងគ្រោះដោយ បុកទូកកាណូតដោយអចេតនាជាមួយទូករបស់មន្ទីរបរិស្ថាន ត្រង់ចំនុចស្ទឹងសែន ស្ថិតនៅក្នុងភូមិ ដំណាក់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ក្នុងពិធីនេះដែរឯកឧត្តម អភិបាលខេត្តបានឧបត្ថម្ភជាថវិកាជូនប្រជាពលរដ្ឋចំនួន៥៤នាក់ ម្នាក់ៗទទួលបានថវិកា២០.០០០រៀលផងដែរ ។