នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ សិស្សានុសិស្ស ដែលរៀបចំឡើងដោយក្រុមហ៊ុនគូបូតាសាខាខេត្តព្រះវិហារ ក្នុងនោះដែរក្រុមហ៊ុន សេង ទូច សាខាគូប៊ូតាខេត្តព្រះវិហារ បានផ្តល់នូវកាតាប០១ សៀវភៅ០១ក្បាល ប៊ិច០១ដើម ខ្មៅដៃ០៣ដើម ដល់សិស្សា នុសិស្សចំនួន៣៧៩នាក់ និងប្រជាកសិករចំនួន៨០០នាក់ ម្នាក់ៗទទួលបានអាវយឺតគូប៊ូតា និងសារុង០១ផងដែរ។