ពិធីប្រកាសតែងតាំង និងផ្ទេរតំណែងប្រធានមន្ទីរព័ត៌មានខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវរួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ ក្នុងនោះត្រូវបានតែងតាំងលោកស្រី ហែម សុគុណពិសី ជាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ដោយឡែកលោក រ៉ាត់ សោភា អតីតប្រធានមន្ទីរព័ត៌មានចាស់ត្រូវបានចូលនិវត្តន៍ ។ ដែលប្រព្រឹត្តនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ នៅសាលាខេត្តព្រះវិហារ ។