នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមការងារកាកបាទក្រហមកម្ពុជា សាខាខេត្តព្រះវិហារ រួមជាមួយអនុសាខាក្រុង បានពិនិត្យ និងចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែរផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទឹកភ្លៀង បាននិងកំពុងបោះតង់តាំងទីលើទួលសុវត្ថិភាព មកពីចំណុចអន្លង់វិល ក្នុងភូមិអភិវឌ្ឍន៌ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។