នៅព្រឹកថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលកាន់បិណ្ឌ និងនាំយកនូវទេយ្យវត្ថុ បច្ច័យ ប្រគេនដល់ ព្រះសង្ឃដែលគង់នៅវត្ត ប្រាសាទជ័យព្រឹក្ស ហៅវត្តគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ក្នុងនោះដែរឯកឧត្តម អភិបាលខេត្តបានចូលជាបច្ច័យកសាងព្រះវិហារស្មើនឹង៤,០០០ដុល្លាអាមេរិកផងដែរ ។