ថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី៣០ ខែ ធ្នូ ឆ្នាំ២០១៧ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញក្នុងពិធីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើននៅប្រាសាទ កោះកេរ្តិ ដោយបានការចូលរួមពីអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង អាជ្ញាធរស្រុក ផងដែរ។