ព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦នៅសាលាស្រុកគូលែនបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ព្រះរាជក្រឹត្យស្តីពី


ព្រឹក​ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០​១៦​នៅ​សា​លា​ស្រុក​គូលែន​ បាន​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ ព្រះ​រាជ​ក្រឹត្យ​ស្តី​ពី​ការ​គ្រប់​គ្រង​និង​កំណត់​តំបន់​រមណី​ដ្ឋាន​ប្រា​សាទ​កោះ​កែរ​ឲ្យ​ស្ថិត​នៅ​ការ​គ្រប់​គ្រង​ ការ​ពារ​ និង​អភិ​វឌ្ឍន៍​រមណី​យ​ដ្ឋាន​ នៃ​អា​ជ្ញា​ធរ​ជាតិ​ព្រះ​វិហារ​វិញ​ដែល​រៀប​ចំ​កិច្ច​សហ​ការ​ដោយ​អា​ជ្ញា​ធរ​ជាតិ​ ព្រះ​វិហារ​ និង​អា​ជ្ញា​ធរ​ខេត្ត​ ស្រុក​ ពិធី​នេះ​អញ្ជើញ​ជា​អធិប​តី​ភាព​ឯក​ឧត្តម​ គឹម​ សេ​តា​រ៉ា​ ប្រ​ធាន​អា​ជ្ញាធរ​ ជាតិ​ព្រះ​វិហារ​ ឯក​ឧត្តម​ អ៊ុន​ ចាន់​ដា​ អភិ​បាល​រង​ខេត្ត​ព្រះ​វិហារ​ ឯក​ឧត្តម​ គង់ ​ពុទ្ធិ​កា ​អគ្គ​នា​យក​អា​ជ្ញា​ធរ​ ជាតិ​ព្រះ​វិហារ​ លោក​ ប៉ាង​ យៀត​ អភិ​បាល​ស្រុក​គូលែន​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​អគ្គ​នាយក​រង​ ប្រធាន​-អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ កង​កម្លាំង​ទាំង​៣​ របស់​ស្រុក​ មន្រ្តី​រាជ​ការ​ស្រុក​ និង​អ្នក​ពាក់​ព័ន្ធ​ជា​ច្រើន​ទៀត​ ។

13394120_1764944487115891_4060180912426160886_n

13432339_1764944650449208_6949072229107114095_n

13427876_1764944827115857_2227740319041200032_n

13240004_1764944707115869_7598130504689620108_n

13406957_1764944553782551_8566425175030887911_n