នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមស្រុករវៀង ដឹកនាំដោយលោក ឯ សារ៉ូ អភិបាលស្រុក និងជាប្រធានកិត្តិយស បាននាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន០៥គ្រួសារ មួយគ្រួសារទទួលបាន មី១កេះ ទឹកស៊ីអ៊ីវ០១យួរ អង្ករ២៥គក ត្រីខ០១យួរ សំលៀកបំពាក់ទឹកសុទ្ធអង្គរពូរ៉ូ០២កេះ និងថវិកាចំនួន ៥០.០០០៛ ។ដោយឡែកនៅឃុំរហ័សភូមិចម្លង ០២គ្រួសារ លោកស្រីមេឃុំបានជួយថែម០១គ្រួសារ៥០.០០០៛ផងដែរ ។