អបអរសាទរគណបក្សប្រជាជនកម្ពុជា បានប្រារព្ធខួបលើកទី៦៥ នៃការបង្កើតបក្ស(១៩៥១-២០១៦) នៅទីស្នាក់ការកណ្ដាលបក្ស នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ។សម្តេចប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថាក្នុងរយៈពេល៦៥ឆ្នាំ ទោះបីប្រឈមនឹងការវិវត្តន៍ស្មុគស្មាញយ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា ស្ថិតនៅជិតប្រជាពលរដ្ឋជានិច្ច ការតស៊ូប្រឆាំងរបបអាណានិគមនិយម ដើម្បីឯករាជ្យជាតិ, សង្គ្រាមដែលបង្ករឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពានពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ជាពិសេសការតស៊ូសង្គ្រោះប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលទទួលបានមហាជ័យជម្នះ ជាប្រវត្តិសាស្ត្រនាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ។
គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស ជម្នះរាល់ឧបសគ្គ និងការលំបាកយ៉ាងច្រើនឥតគណនា សម្រេចបានសមិទ្ធផលធំៗ ដែលបាននាំប្រជាជាតិ ឱ្យចេញផុតពីស្រមោលនៃអតីតកាលដ៏ឈឺចាប់ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់នៅលើមាគ៌ាសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយរន្តិរភាព ។