ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងប៉ាក់សេ ខេត្តចម្ប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យឡាវ និងស្ថានអគ្គកុងស៊ុលឡាវប្រចាំក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ព្រះរាជាណាចក្រកម្ពុជា ត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ឡុង វិសាឡូ រដ្ឋលេខាធិការក្រសួងការបទេសព្រះរាជាណាចក្រកម្ពុជា និងអនុរដ្ឋមន្រ្តីក្រសួង ការបរទេសឡាវ ដែលមានការចូលរួមពីតំណាងខេត្តស្ទឹងត្រែង ព្រះវិហារ ក្រចេះ រតនគីរី មណ្ឌលគីរី នៃព្រះរាជាណាចក្រកម្ពុជា និងតំណាងខេត្តឡាវជាប់ព្រំដែនកម្ពុជា ។