ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលរងខេត្តព្រះវិហារ ដឹកនាំគណៈកម្មាធិការ និងក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត មន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តចុះពិនិត្យទីតាំងជាក់ស្តែងលើការកំណត់ព្រំប្រទល់រដ្ឋបាលរវាងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្តឧត្តមានជ័យផងដែរ ។ តំបន់ទីតាំងកំណត់ព្រំប្រទល់នេះស្ថិតនៅភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទល់ និងភូមិប្រាសាទក្រហម ឃុំព្រះប្រឡាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ។