លោកជំទាវប្រធានមូលនិធិបាយ័ន បានដឹកនាំក្រុមគ្រូពេទ្យវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺ


លោក​ជំ​ទាវ​ប្រ​ធា​ន​មូល​និ​ធិ​បា​យ័ន​ បាន​ដឹក​នាំ​ក្រុម​គ្រូ​ពេទ្យ​វេជ្ជ​សា​ស្ត្រ​ស​ម្តេច​តេ​ជោ​ ចុះ​ពិ​និ​ត្យ​ព្យា​បា​ល​ជំ​ងឺ​ជូន​គ្រួ​សារ​កង​ទ័ព​ និង​ប្រ​ជា​ពល​រដ្ឋ​ចំ​នួន​២​ថ្ងៃ​ជាប់​គ្នា​ និង​បាន​ផ្តល់​អា​ហារ​ពេល​ព្រឹក​ គឺ​នំ​ប​ញ្ចុក​ដ៏​ឈ្ងុ​ញ​ឆ្ងា​ញ់​ ប​បរ​គ្រឿង​ និង​នំ​ប៉័ង​ដល់​ប្រ​ជា​ពល​រដ្ឋ​ កង​ទ័ព​ និង​គ្រួ​សារ​កង​ទ័ព​នៅ​បរិ​វេណ​កង​ពល​តូច​លេខ​៩​ ស្ថិត​នៅ​ភូមិ​រុង​រឿង​១​ ឃុំ​ទឹក​ក្រ​ហម​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិ​ហារ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២-​២៣​ ខែ​សី​ហា​ ឆ្នាំ​២០​១៦​ ជិត​៣០​០០​គ្រួ​សារ​។
ប​ន្ទា​ប់​ពី​ទ​ទួល​បាន​ទាន​អា​ហារ​ស​ម្រ​ន់​ពេល​ព្រឹក​រួច​ ក្រុម​គ្រូ​ពេទ្យ​វេជ្ជ​សា​ស្ត្រ​ស​ម្តេច​តេ​ជោ​ នឹង​បន្ត​ពិ​និត្យ​ ព្យា​បាល​ជំ​ងឺ​ជូន​ប្រ​ជា​ពល​រដ្ឋ​ និង​គ្រួ​សារ​កង​ទ័ព​ដោយ​ឥត​គិត​ថ្លៃ​ប​ន្ថែម​ទៀត​ ។
ហើ​យ​ ក្នុង​ពិ​ធី​នេះ​ មាន​ការ​ចូល​រួម​ពី​នាយ​ឧត្ត​ម​សេ​នីយ៍​ គន់​ គីម​ អគ្គ​មេ​ប​ញ្ជា​ការ​រង​ និង​នាយ​សេ​នា​ធិ​ការ​ចម្រុះ​នៃ​កង​យោ​ធ​ពល​ខេម​រភូ​មិន្ទ​ ព្រម​ទាំង​មេ​ទ័ព​តាម​កង​ពល​ ទិស​ភូមិ​ភាគ​នី​មួយ​ៗ​ និង​ឯក​ឧត្តម​អភិ​បា​ល​ខេត្ត​ចូល​រួម​ផង​ដែរ​។

13907020_883990478399496_8324487389610180714_n

14100248_883990648399479_4628442430349232393_n

14045913_883990711732806_6802755271295709114_n

14088431_883990548399489_3467341984174203783_n

14100506_883990958399448_6584043064277875304_n

14102351_883990758399468_3701489756509681106_n

14102159_883990905066120_1815647176111124665_n