នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារអមដំណើរដោយ អភិបាលរង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះពិនិត្យសកម្មភាពចុះឈ្មោះបោះឆ្នោតថ្មីស្ថិតនៅក្នុងឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។ ឆ្លៀតក្នុងឧិកាសនោះដោយមើលឃើញភូមិសាស្រ្តខេត្តព្រះវិហារអំណោយផលលើវិស័យកសិកម្ម ឯកឧត្តមក៏បានសាកសួរសុខទុក្ខប្រជាកសិករដែលរស់នៅក្នុងស្រុកនោះផងដែរ។