រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ពិធីចែកអំណោយ សម្ភារៈគ្រឿងឧបភោគបរិភោគរបស់មន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាជូនដល់ប្រជាពលរដ្ឋ ក្រីក្រចំនួន៤០៣ នាក់រស់នៅក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ មាស សុភា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកង យោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការចូលរួម ពីប្រធានមន្ទីរអង្គភាពជុំវិញខេត្តនិងប្រជាពលរដ្ឋផងដែរ ។អំណោយដែលត្រូវចែកជូនរួមមាន អង្ករ មី ទឹកត្រី ស្ករស និងថវិកាមួយចំនួនទៀត។