ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧ នៅសាលាខេត្ត ព្រះវិហាររៀបចំពិធីសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២0១៧របស់មន្ទីរៀបចំដែន ដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្តព្រះវិហារ ក្រោមអធិបតី ភាពឯកឧត្តម ទេព ធន អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្ត ឯកឧត្តម លឹម ហោ ទីប្រឹក្សាក្រសួងរៀបចំដែនដីនគរូបនីយកម្មនគរូបនីយកម្មសំណង់ និងមានការចូលរួមក្រុមការងារក្រសួង អភិបាលរង មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ ពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ ជុំវិញខេត្ត ។