នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារអញ្ជើញចូលរួមសម័យ ប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការសម្រប សម្រួល អន្តរជាតិ សម្រាប់ការ អភិរក្ស និងការលើកតម្លៃ ព្រះវិហារ (International Coordinating Committee for Preah Vihear “ICC-PV”)ក្រោម អធិបតីភាពរបស់លោកបណ្ឌិត ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធាន ប្រតិភូរដ្ឋាភិ បាលកម្ពុជា និង សហប្រធាន ប្រទេសចិន និងប្រទេសឥណ្ឌា នៅសាលប្រជុំអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត គឹម សេតារា ប្រធានអាជ្ញាធរជាតិព្រះវិហារ,ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ , អភិបាលរង ខេត្តសៀមរាប, ថ្នាក់ដឹកនាំ មន្ត្រីនៃអាជ្ញាធរជាតិ ព្រះវិហារ, អាជ្ញាធរជាតិអប្សរា, និងវត្តមានរបស់លោក បណ្ឌិតសាស្ត្រាចារ្យ Azedine BESCHAOCH, រួមនិងតំណាងអង្គការ និងអ្នកជំនាញសរុបប្រមាណជាង ២០០នាក់ ។