នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាលោក ហ៊ុន ម៉ានិត បានដឹកនាំក្រុមវេជ្ជសាស្ត្រសម្តេចតេជោ ចុះពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ រស់នៅភូមិឈូក ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ លើការពិនិត្យ និងព្យាបាលជំងឺរួមមានពិនិត្យជំងឺទូទៅ ពិនិត្យរោគស្ត្រី វះកាត់តូច ឆ្លុះអេកូសាស្ត្រ ពិនិត្យធ្មេញ ចែកវ៉ែនតា និងចែកឱសថ។