ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ខេត្តព្រះវិហារបានរៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០១៧ ក្រោមប្រធានបទផ្សារភ្ជាប់ទំនាក់ទំនងធម្មជាតិ និងមនុស្ស ត្រូវបានរៀប ចំឡើងនៅក្នុងវិទ្យាល័យគូលែន ទីរួមស្រុកគូលែន ក្រោមអធិបតីភាពលោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដោយបានការចូលរួមពីប្រធាន មន្ទីរ អង្គភាព យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរិទ្ធ យុវជន សិស្សានុសិស្ស ប្រជាពលរដ្ឋ ។ ក្នុងឱកាសនោះដែរ ក៏មានការដាំកូនឈើក្នុងបរិវេណវិទ្យាល័យគូលែន និងចែកកូនឈើជូនប្រជាពលរដ្ឋ សិស្សានុសិស្សចំនួន១,០០០ដើម (ឈើហូបផ្លែ៥០០ដើម ឈើព្រៃ៥០០ដើម )ផងដែរ។