ដោយបានគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមគោលនយោបាយដីធ្លី រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋ ៤៧០គ្រួសារ អតីតរស់នៅតំបន់គ១ អញ្ជើញមកចូលរួមចាប់ឆ្នោតទទួលយក ដីកម្មសិទ្ធិស្របច្បាប់មករស់នៅភូមិធម្មជាតិសម្តេតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារវិញ ដោយបានការអញ្ជើញជាអធិបតីភាព ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត និងមានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្រុកជាំក្សាន្ត ប្រធានមន្ទីរជំនាញជុំវិញខេត្តផងដែរ។