នាព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧ ខេត្តព្រះវិហារបានរៀបចំអបអរ សាទរពិធីរុក្ខទិវា ៩កក្កដា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ យុវជនកាកបាទក្រហម យុវជនសសយក យុវជនកាយរិទ្ធ នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ។