ប្រជាជនខេត្តព្រះវិហារបានមកទទួលសេវាព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសកូរ៉េ នៅការិយាល័យអ្នកតំណាងរាស្ត្រខេត្តព្រះវិហារ រយៈពេល ពីរថ្ងៃ គឺថ្ងៃទី ២៣ ២៤ ខែកក្កដា ឆ្នាំ២០១៧ ក្រោមគំនិតផ្តួចផ្តើម របស់ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ។