ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម គោស៊ុំ ប៊ុនសឿត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញទទួលស្វាគមន៍គណៈកម្មការ ទី៨នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ កែវ សុវណ្ណរ័ត្ន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដើម្បីពិភាក្សា ត្រួតពិនិត្យ ស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្ត ច្បាប់ពាក់ព័ន្ធនានាលើវិស័យសុខាភិបាល វិស័យសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា វិស័យការងារ និងវិស័យកិច្ចការនារី នៅសាលាខេត្តព្រះវិហារ ។