ព្រឹកថ្ងៃទី២១ ខែ សីហា ឆ្នាំ២០១៧ ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីកាត់និងបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង២១ ខែសីហា ឆ្នាំ២០១៧ នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យដោយមានការចូលរួមពី លោកអភិបាលរងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថ ប្រធានគណៈមេប្រយោគ ប្រធាន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប ។