ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានស្នើឲ្យកងកម្លាំង មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវតែបន្តពង្រឹងបន្ថែមទៀតលើ ការការពារសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ធានាបានសន្តិសុខ សណ្តាប់ល្អនៅតាមមូលដ្ឋាន ជាពិសេសនៅរដូវភ្ជុំបិណ្ឌខាងមុខនេះ។
មានប្រសាសន៍បែបនេះក្នុងឧិកាសឯកឧត្តម អញ្ជើញជាអធិបតី ភាព ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ផងដែរ។បន្ថែមពីនេះ ឯកឧត្តម នឹងចុះសាកសួរសុខទុក្ខដល់កងកម្លាំង តាមបណ្តោយព្រំដែននិងលើប្រាសាទព្រះវិហារ ក្នុងឧិកាសអបអរសាទរពិធីបុណ្យភ្ជុំបិណ្ឌនាថ្ងៃខាងមុខ។