នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០១៧ នេះនៅសាលាខេត្ត ព្រះវិហារ បានរៀបចំវេទិការថ្នាក់ខេត្ត របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តព្រះវិហារ ស្តីពីការលើកកម្ពស់ការ អនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក្រោមអធិបតីភាពឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត និងមានការចូលរួមពី សមាជិកក្រុមប្រឹក្សា ខេត្ត មេបញ្ជាការកងកម្លាំងទាំងបីខេត្ត ក្រុមប្រឹក្សានិងអភិបាលក្រុង ស្រុក ប្រធាន និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ទូទាំងខេត្ត សរុបអ្នកចូលរួម ២៥០ នាក់។