នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រឹក្សាខេត្តព្រះវិហារ បានបើកសម័យប្រជុំសាមញ្ញលើកទី៤០ ដើម្បីត្រួតពិនិត្យលើការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងបញ្ហាប្រឈមនានាក្នុងដែនសមត្ថកិច្ចរយះកន្លងមក ក្រោមអធិបតីភាព ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងមានការចូលរួមពីអភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្តផងដែរ នៅសាលប្រជុំសាលា ខេត្តព្រះវិហារ។