នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៧ឆ្លៀតក្នុងឱកាសដ៏មមាញឹម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានជូនដំណើរ ក្រុមយុវជនសសយក វិទ្យាល័យជាស៊ីម ទៅទស្សនកិច្ចនៅខេត្តសៀមរាប ក្នុងនាមខ្ញុំតំណាងឱ្យយុវជនទាំងអស់ សូមគោរពថ្លែងអំណរគុណដល់ឯកឧត្តមដែលបានឧបត្ថម្ភក្នុងពេលដំណើរទស្សនកិច្ចនេះ សូមគោរពជូនពរឯកឧត្តមមានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ចការងារ ។