ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគីរី អញ្ជើញជាអធិបតីដាំកូនឈើធ្នង់ចំនួន៥០ដើមនៅក្រុង បានលុង ខេត្តរតនគីរី ក្រោមការរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគីរី និងមានការចូលរួមពីថ្នាក់ដឹកនាំរវាងខេត្តទាំងពីរផងដែរ។