ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម អ៊ុនចាន់ដា អភិបាលខេត្ត បានអនុញ្ញាតិឱ្យតំណាងក្រុមហ៊ុនទាំង៣៧មកពីខេត្ត ក្រុងចំនួន០៤រួមមាន ខេត្តកាំងស៊ី ខេត្តសានស៊ី ខេត្តលីជាំង និងទីក្រុងសៀងហៃ ចូលជួបសំដែងការគួរសម និងពិភាក្សាស្តីពីការចាប់អារម្មណ៍លើការងារវិយោគវិស័យសំខាន់ក្នុងខេត្តព្រះវិហាររួមមាន វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាហកម្ម ដែលក្នុងនោះឯកឧត្តមមាន ប្រសាសន៍ស្វាគមន៍ចំពោះវនិយោគិនចិនដែលចាប់អារម្មណ៍ លើទឹកដីខេត្តព្រះវិហារនេះ ដោយឡែកក្នុងនាមរដ្ឋបាលខេត្ត នឹងចូលរួមជួយសម្រួលការងារវិយោគនានា ដែលសមស្រប ទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។