សាលាឆាន់វត្តទ្រីសន្ធារាម ហៅវត្តសង្កែពីរស្ថិតនៅក្នុង ភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារត្រូវបានធ្វើពិធីបញ្ចុះបឋម សិលាសាងសង់ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា គ.ស ២០១៧ ។