នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែ មករា គ.ស២០១៨ ឯកឧត្តមនាយឧត្តមសេនីយ គតិបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា អញ្ជើញចូលរួមសំណេះសំណាលជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅសាលាខេត្តព្រះវិហារ ។