ថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែ មករា ឆ្នាំ២០១៨ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី៣៩ ថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-៧ មករា ២០១៨ នៅសាលាស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំស្រុកលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ប្រជាពលរដ្ឋជាច្រើនរូបផងដែរ ។