នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ មានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ ៣ ប្រវែង ៣៧០ ម៉ែត្រ និងបើកការដ្ឋានជួសជុលពង្រីកសងខាងផ្លូវ ម្លូព្រៃ ប្រវែង ២.១៧០ម៉ែត្រ ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្ដម អ៊ុំ ម៉ារ៉ា អភិបាលខេត្ត និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ។