កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ សម្តេចចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានដឹកនាំគណប្រតិភូពិនិត្យទីតាំងរៀបចំរាជពិធីបួងសួង និងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុង ប្រាសាទកោះកេរ្តិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ខាងមុខនេះ ដែលមានការចូលរួមដោយ អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ អាជ្ញាធរខេត្តព្រះវិហារ និងអាជ្ញាធរជាតិប្រាសាទព្រះវិហារ ។