សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦នេះ ដឹកនាំដោយ ឯកឧត្តម ឡុង សុវណ្ណ


សាខា​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​ព្រះ​វិហារ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ ខែ​មេសា​ ឆ្នាំ​២០​១៦​នេះ​ ដឹក​នាំ​ដោយ​ ឯក​ឧត្តម​ ឡុង​ សុវណ្ណ​ អនុ​ប្រធាន​កិត្តិ​យស​សាខា​ អម​ដំណើរ​ដោយ​ គណ:​កម្មា​ធិការ​សា​ខា​អនុ​សា​ខា​បាន​នាំ​យក​នូវ​អំណោយ​មនុស្ស​ធម៏​ទៅ​ផ្តល់​ជូន​ ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ទ្រាក់​ក្នុង​ស្រុក​ទាំង២​ (ស្រុក​សង្គម​ថ្មី​ និង​ស្រុក​រវៀង​ចំនួន​ ៣១​គ្រួសារ​ )​ក្នុង​នោះ​:–ស្រុក​សង្គម​ថ្មី​ រង​គ្រោះ​ចំនួន​២៥​គ្រួសារ​ ដោយ​ក្នុង​មួយ​គ្រួសារៗ​ ទទួល​បាន​សំភារះ​ មី​០១​កេះ​ ត្រី​ខ​០១​យួរ​ អង្ករ​២៥kg​ ទឹក​ស៊ី​អ៊ីវ​០១​យួរ​ តង់​០១ ខោ​អាវ​០២​កញ្ចប់​  និង​ថវិកា​មួយ​ចំនួន​ ស្ថិត​នៅ​ឃុំ​រណ​សិរ្ស​ ស្រុក​សង្គម​ថ្មី​-ស្រុក​រវៀង​ រង​គ្រោះ​ធ្ងន់​ ចំនួន​០៦​គ្រួសារ​ ដោយ​បាន​ទទួល​បាន​សម្ភារ​: ក្នុង​មួយ​គ្រួសារៗ​ ទទួល​បាន​មី​០១កេះ​ ត្រីខ​០១​យួរ​ ទឹក​ស៊ី​អ៊ីវ​០១​យួរ​ ខោ​អាវ​០២​កញ្ចប់​ តង់​០១​ អង្ករ​២៥kg​ និង​ថវិកា​មួយ​ចំនួន​ ស្ថិត​នៅ​ភូមិ​ស្វាយ​ប៉ាត​ ឃុំ​រំដោះ​ ស្រុក​រវៀង​។ ឆ្លៀត​ក្នុង ​ឱកាស​នោះ​ផង​ដែរ​ ឯក​ឧត្តម​បាន​ផ្តាំ​ផ្ញើ​ អោយ​បង​ប្អូន​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ គ្រោះ​មហ​ន្តរាយ​ជា​យថា​ហេតុ​។ បន្ទាប់​មក​​នៅរសៀល​ថ្ងៃ​ដដែល​នោះ ដែរ​ឯក​ឧត្តម​ ឡុង​ សុវណ្ណ​ អនុ​ប្រធាន​កិត្តិ​យស​សាខា​កាក​បាទ​​ក្រហម​កម្ពុជា​ខេត្ត​ព្រះវិហារ ​បាន​បន្ត​ដឹក​នាំ​ គណះ​កម្មា​ធិការ​សាខា​ខេត្ត​ ចុះ​ចូល​រួម​រំលែក​ទុក្ខ​គ្រួសារ​នៃ​សព​ ស្លាប់​ដោយ​សារ​រន្ទះ​ បាញ់​ កាល​ពី​យប់​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០​១៦​ នៅ​ភូមិ​ពើក​ ឃុំ​ពុទ្រា ​ស្រុក​ជ័យ​សែន​ សំភារៈ​ដែល​បាន​យក​ទៅ​ចូល​រួម​គ្រួសារ​សព​នា​​ឧិកាស​នោះ​រួម​មាន​ អង្ករ​៥០kg ​មី០២​កេះ​ ត្រីខ​០២​យួ​រ ទឹក​ស៊ី​អ៊ីវ​០២​យួរ​ និង​ថវិកា​ចំនួន ​១.០​០០​.០០០​រៀល​។ ក្នុង​ឧិកាស​នោះ​ផង​ដែរ ​ឯក​ឧត្តម​បាន​ចូល​រួម​សោក​ស្តាយ​ នូវ​ការ​បាត់​បង់​ម្តាយ​ទី​ស្រ​លាញ់​ ហើយ​ខិត​ខំ​បន្តរ​ការងារ ​រក​ទទួល​ទាន​ជា​បន្ត​ទៀត​ ដើម្បី​ពង្រឹង​ក្រុម​គ្រួសារ​អោយ​បាន​ល្អ​ប្រ​សើរ។

13245226_1104409549630519_6742631930148180373_n

13177542_1104409592963848_3143643941172934352_n

13221740_1104409649630509_2032100305699805997_n

13220864_1104409816297159_4598323430612744898_n

13239917_1104426109628863_592232046765138912_n

13062074_1104426126295528_6577587194018391860_n