សាខាកក្រកខេត្តព្រះវិហារ : រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ នេះនៅសាខាកាក បាទក្រហមកម្ពុជាខេត្ត ព្រះវិហារ ឯកឧត្តម យុង គឹមហ៊ាន នាយកសាខាបានផ្តល់អំណោយមនុស្សធម៌ចំនួន២គ្រួសារ ជូនដល់គ្រួសារជន រងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដែលបណ្តាលមកពីរន្ទះបាញ់សសរផ្ទះធ្វើអោយរបួសចំនួន១នាក់ និង ១នាក់ ទៀតបណ្តាលមកពីផ្ទះគីប កាលពីថ្ងៃទី១៥ ខែ ឧសភា ២០១៦ នេះ។ជាមួយគ្នានោះសាខាបាននាំយកអំណោយផ្តល់ជូនរួមមាន ៖ មី១កេស ត្រីខ១យួរ ទឹកដោះគោឆៅ១យួរ ស្កសរ១កញ្ចប់ និងថវិកាចំនួន ១០០,០០០ រៀល។