នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦ បណ្តាស្រុក ក្រុងទូទាំងខេត្តព្រះវិហារបានប្រារព្វទិវាជាប្រវត្តិសាស្រ្តដ៏ឈឺចាប់មួយដែលបានធ្វើឲ្យប្រជាជនកម្ពុជាគ្រប់រូបចងចាំជានិច្ច មិនអាចបំភ្លេចបាននូវមហាវិនាសកម្ម សោកនាដកម្ម និងឧក្រិដ្ឋកម្ម ដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើងចំពោះប្រជាជាតិយើង សូមបដិសន្ធិវិញ្ញាណជនរួមជាតិដែលបានបាត់បង់ជីវិតដោយសារ ឧក្រិដ្ឋកម្មនៃរបប ប្រលយ័ពូជសាសន៍ ប៉ុល ពត បានភប់ប្រសព្វតែនិងសុគតិភពអស់កាលជានិរន្តរ៍យើងទាំងអស់គ្នានៅចងចាំមិនអាចបំភ្លេចបានកាលពីរបបប៉ុល ពត ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃ ៦ មករា ឆ្នាំ១៩៧៩ ក្នុងអំឡុងពីឆ្នាំរយះពេល៣ឆ្នាំ៨ខែ២០ថ្ងៃដែលជារបបមួយឃោឃៅព្រៃផ្សៃ ជាទីបំផុតថ្ងៃនេះថ្ងៃទី២០ខែឧសភាជាទិវាចងកំហឹងនិងរបបប្រលយ័ពូជសាសន៍ប៉ុល ពត
បច្ចុប្បន្នប្រែក្លាយថ្ងៃទី២០ខែឧសភាជាថ្ងៃគោរពវិញ្ញាណក្ខន្ធជនរួមជាតិដែលបានបាត់បង់ជីវិតដោយសារឧក្រិដ្ឋកម្មនៃរបបប្រលយ័ពូជសាសន៍ប៉ុល ពត ។