នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៦ឯកឧត្តម អ៊ុន ចាន់ដា អភិបាលរងខេត្ត និងជាប្រធាន ស.ស.យ.កខេត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ខ្លីស្តីពីវិធីសាស្រ្តគិតដើម្បីក្លាយជាសិស្សពូកែថ្លែងក្នុងពិធីបើកនោះដែរ ឯកឧត្តមប្រធាន មានប្រសាសន៍ផ្តាំផ្ញើដល់ ប្អូនៗ សិស្សានុសិស្ស ឲ្យខិតខំរៀនសូត្រ ព្រោះថាប្អូនសុទ្ធតែជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិយើង យុវជន ជាកម្លាំងស្នូលដ៏សំខាន់សម្រាប់ប្រទសជាតិ ហើយឯកឧត្តម បានបញ្ជាក់ពីការបើកវគ្គបំប៉នត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃខាងមុខសម្រាប់គ្រប់វិទ្យាល័យទូទាំងខេត្ត និង មានផ្តល់អាហារូបករណ៍ចំពោះសិស្សពូកែផងដែរ ជាចុងក្រោយ ឯកឧត្តម លើកទឹកចិត្តដល់ប្អូនៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបន្តទទួលបាននិទ្ទេសល្អ ដូចឆ្នាំមុនបន្ថែមទៀតនិងសូមត្រង់ត្រាប់ស្តាប់ រាល់ការធ្វើបទបង្ហាញនានាក្នុងពេលនេះ ដើម្បីជាទុនសម្រាប់យើងទទួលបានជោគជ័យនៃការប្រឡងនាពេលខាងមុខនេះ៕