ព្រះករុណាជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៦ នេះស្តេចយាងតាមព្រះទី នាំងទៅកាន់ប្រាង្គប្រាសាទស្រយ៉ង់កោះកែរដើម្បីបួងសួងសូមសេចក្តីសុខចម្រើនជូនដល់ប្រជានុរាស្រ្តរបស់ព្រះអង្គនៅទូទាំងអាណាចក្រកម្ពុជាព្រមទាំងស្តេចយាងជួបសំណេះសំណាលនិងសាកសួរសុខទុក្ខដល់ប្រជានុរាស្រ្តដែលជាកូនជាចៅ របស់ព្រះអង្គនៅទីនោះដោយនាំទាំងព្រះរាជអំណោយទៅចែកជូនដល់ជនទីទាល់ក្រក្នុងស្រុកគូលែនខេត្តព្រះវិហារ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦ ។