សាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយ លោកជំទាវ ចឹក ហេង ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទៅទទួលសម្ភារ និងថវិកាពីព្រះគ្រូអាញ្ញិកសិទ្ធិស័ក្ខ ស្ងួន រដ្ឋា អនុគណ ស្រុកជាំក្សាន្ត ។
ក្នុងឱកាសនោះព្រះគ្រូអាញ្ញិកសិទ្ធិស័ក្ខ ស្ងួន រដ្ឋា បានមានព្រះថេរដីកាកោតសរសើរ និងគាំទ្រចំពោះសកម្មភាពមនុស្ស ធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយដល់ប្រជា ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ក្នុងពេលកន្លងមក បានទាន់ពេលវេលា និងមានប្រសិទ្ធិភាពខ្ពស់ ។
ជាការឆ្លើយតប លោកជំទាវប្រធានគណៈកម្មាធិការសាខា បានមានប្រសាសន៍ថ្លែងអំណរព្រះគុណដល់ព្រះគ្រូអាញ្ញិកសិទ្ធិស័ក្ខ ស្ងួន រដ្ឋា ព្រមទាំងបានសន្យានឹងចាត់ចែងប្រើប្រាស់នូវទេយ្យទានទាំងនេះឲ្យបានដល់ដៃជនរង គ្រោះឲ្រស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម ។
ទេយ្យទានដែលសាខាទទួលបានរួមមាន៖ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចំនួន១៧ មុខ និងថវិកាចំនួន២០០,០០០រៀល ដែលគិតសរុបជាទឹកប្រាក់ទាំងអស់ស្មើនឹង ២,១៥២,៥០០រៀល ព្រម ទាំងមានការចូលរួមបរិច្ចាគថវិកាបន្ថែមពី ឧបាសក អុំ សុក្ខុន ចំនួន ៣៣,៤០០ រៀល លោកឪ ទេព ទឹម ថវិកា ១០០,០០០រៀល អ្នកស្រី ឈៀង ស្រីអូន មី ១កេស ទឹកបរិសុទ្ធ ៥ យួរ ថវិកាចំនួន៥០,០០០រៀល។
បន្ទាប់ពីទទួលទេយ្យទានរួចមកក្រុមការងារសាខាក៏បានចុះពិនិត្យ និងសិក្សាទីតាំងគ្រោងសាងសង់ផ្ទះចំនួនពីរផ្ទះ នៅឃុំស្រអែមដែលបណ្តាលមកពីភ្លើងឆេះ និងរន្ទះបាញ់ឆេះនាពេលកន្លងមក។