ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ សាលាខេត្តព្រះវិហារបានប្រារព្វពិធី អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមប្រធានបទ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន អញ្ជើញជាអធិបតីដោយ ឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្ត ហើយក្នុងនោះដែរក៏មានការដុតបំផ្លាញថ្នាំញៀនប្រមាណ១២គីឡូក្រាម និងថ្នាំគ្រាប់ជាងមួយម៉ឺនគ្រាប់។