វគ្គបំប៉នដល់សិស្សានុសិស្សនៅទូទាំងខេត្តដែលត្រូវប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦ដែលរៀបចំដោយសហភាពសហព័ន្ធ


វគ្គ​បំ​ប៉ន​ដល់​សិ​ស្សា​នុ​សិស្ស​នៅ​ទូ​ទាំង​ខេត្ត​ដែល​ត្រូវ​ប្រ​ឡង​ម​ធ្យ​ម​សិ​ក្សា​ទុ​តិ​យ​ភូមិ​ឆ្នាំ​២០​១៦​ដែល​រៀប​ចំ​ដោយ​ស​ហ​ភាព​ស​ហ​ព័ន្ធ​យុវ​ជន​កម្ពុ​ជា​ខេត្ត​ព្រះ​វិហារ​ត្រូវ​បាន​ធ្វើ​ពិ​ធី​បើក​នៅ​ព្រឹក​ថ្ងៃ​ទី​០២​ ខែ​ក​ក្ក​ដា​ ឆ្នាំ​ ២០​១៦​ ដោយ​មាន​កិ​ត្តិ​យស​ដ៏ខ្ពង់​ខ្ពស់​អ​ញ្ជើញ​ជា​អ​ធិ​ប​តី​ភាព​ឯក​ឧត្តម​ សួស​ យ៉ា​រ៉ា​ អ្នក​តំ​ណាង​រាស្រ្ត​ខេត្ត​ព្រះ​វិ​ហារ​ ឯក​ឧត្តម​ អ៊ុន​ ចាន់​ដា ​អ​ភិ​បាល​រង​ខេត្ត​ និង​ជា​ប្រ​ធាន​ស.​ស​.យ.​ក​ខេត្ត​ ឯក​ឧត្តម​ កង​ សៅ ​គុណ​ មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​ខេត្ត​ និង​មាន​ការ​ចូល​រួម​ពី​ លោក​ ហន​ ឆន​ ប្រ​ធាន​មន្ទីរ​អប់​រំ​យុវ​ជន​ និង​កី​ឡា​ខេត្ត​ស​មា​ជិក​គណៈ​កម្មា​ធិ​ការ​ស.​ស​.យ​.ក​ ខេត្ត​ លោក​គ្រូ​ អ្នក​គ្រូ​សិ​ស្សា​នុ​សិស្ស​ នៅ​វិទ្យា​ល័យ​ ជា​ ស៊ីម​ ត្បែង​មាន​ជ័យ​ ។ ក្នុង​នោះ​ដែរ​ អ្នក​តំ​ណាង​រាស្រ្ត​ខេត្ត​ព្រះ​វិហារ​ បាន​ផ្តល់​ថវិកា​ដល់​
លោក​គ្រូ​ អ្នក​គ្រូ​មក​ទទួល​ឯក​សារ​បង្រៀន​ចំនួន​៣០​នាក់​ ក្នុង​ម្នាក់​ៗ៤​០.០​០០​រៀល​ តំ​ណាង​សិ​ស្សា​នុ​សិស្ស​ចំនួន​ ៧០​នាក់​ ម្នាក់​ៗទ​ទួល​បាន​ ១០​.០០​០រៀល​ ផង​ដែរ​៕

13438827_1774494306160909_2417810906847330342_n

13524325_1774494422827564_2265511233807973063_n

13599973_1081364281937940_825492859248127214_n

13532781_1081363988604636_1683758433997086943_n

13567525_619115048245484_8924953388057141182_n